សម្រាប់ និស្សិតដែលជាប់ជយលាភីសម្រាប់ផ្នែកឆ្នាំទីបីនិងទីបួន លេខ ១ បានទៅលើនិស្សិតលឹម ពេញលេញ និងសេដ្ឋា ពិសិដ្ឋក្នុងការបង្កើតកម្មវិធី Food Ordering។ លេខ ២ បានទៅលើ Coffee Products Online Shopping របស់និស្សិតថោង ហេងកុសល និងលាង ម៉េងលី។ ចំណែកលេខ ៣ បានទៅលើនិស្សិតកាំង ម៉េងលាង និងសាយ គួង សម្រាប់ការបង្កើត University Search Engine Decision។
Thursday, July 19, 2012
ន័រតុន ប្រគល់រង្វាន់និងវិញ្ញាបនបត្រដល់និស្សិតឆ្នើមផ្នែកIT
ពិធីប្រគល់រង្វាន់និងវិញ្ញាបនបត្រដល់និស្សិតឆ្នើមក្នុងការសរសេរកម្មវិធី (Software) ដែលបានចូលរួមប្រកួតប្រជែងពិព័រណ៍ស្នាដៃនិស្សិត ប្រចាំ
ឆ្នាំ២០១១-២០១២
ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័ររបស់និស្សិតសិក្សានៅសាកលវិទ្យាល័យ
ន័រតុន
បានប្រព្រឹត្តិធ្វើកាលពីរសៀលថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះនៅ
សាកលវិទ្យាល័យន័រតុនជ្រោយចង្វារ។
ពិធី
នេះមានការចូលរួមពីសាស្ត្រាចារ្យ
គណៈគ្រប់គ្រងនិងសិស្សនិស្សិតយ៉ាងច្រើនកុះករមកពីគ្រប់ជំនាន់ផ្នែក
ព័ត៌មានវិទ្យារបស់សាកលវិទ្យាល័យ។ ក្រៅពីនិស្សិតឆ្នើមដែលជាប់ជយលាភី
បានឡើងបង្ហាញចំណាប់អារម្មណ៍ទាក់ទិនការប្រកួតនិងស្នាដៃដែលខ្លួន
សម្រេចបាន
គណៈគ្រប់គ្រងរួមជាមួយនិស្សិតជំនាន់មុនៗដែលធ្លាប់បានសាងសមិទ្ធផល
ដ៏លេចធ្លោមួយចំនួននៅក្នុងសាលា
ក៏បានចូលរួមចែករំលែកបទពិសោធន៍លើការសិក្សាក៏ដូចជាការអនុវត្ត
ការងារដល់សិស្សនិស្សិតដែលបានចូលរួមនាឱកាសនោះផងដែរ។
ការ
ប្រកួតប្រជែងពិព័រណ៍ស្នាដៃនិស្សិតប្រចាំឆ្នាំ ២០១១-២០១២
និស្សិតដែលជាប់ជយលាភីផ្នែកឆ្នាំទីពីរគឺ លេខ ១
បានទៅលើនិស្សិតឡុង ប៊ុនលី និងខាន់ សុវណ្ណសោភា
សម្រាប់ការសរសេរកម្មវិធី Food Order Assistant។ លេខ ២
បានទៅលើនិស្សិត សេង ចាន់អៀ និងទូច ឈុំកល្យាណ
ក្នុងការបង្កើតកម្មវិធី K-Music System និងលេខ ៣ បានទៅលើនិស្សិត ហ៊ី
ហាងសេងនិងហ៊ាន វណ្ណៈ សម្រាប់ការបង្កើត Hotel Management System។
សម្រាប់ និស្សិតដែលជាប់ជយលាភីសម្រាប់ផ្នែកឆ្នាំទីបីនិងទីបួន លេខ ១ បានទៅលើនិស្សិតលឹម ពេញលេញ និងសេដ្ឋា ពិសិដ្ឋក្នុងការបង្កើតកម្មវិធី Food Ordering។ លេខ ២ បានទៅលើ Coffee Products Online Shopping របស់និស្សិតថោង ហេងកុសល និងលាង ម៉េងលី។ ចំណែកលេខ ៣ បានទៅលើនិស្សិតកាំង ម៉េងលាង និងសាយ គួង សម្រាប់ការបង្កើត University Search Engine Decision។
សម្រាប់ និស្សិតដែលជាប់ជយលាភីសម្រាប់ផ្នែកឆ្នាំទីបីនិងទីបួន លេខ ១ បានទៅលើនិស្សិតលឹម ពេញលេញ និងសេដ្ឋា ពិសិដ្ឋក្នុងការបង្កើតកម្មវិធី Food Ordering។ លេខ ២ បានទៅលើ Coffee Products Online Shopping របស់និស្សិតថោង ហេងកុសល និងលាង ម៉េងលី។ ចំណែកលេខ ៣ បានទៅលើនិស្សិតកាំង ម៉េងលាង និងសាយ គួង សម្រាប់ការបង្កើត University Search Engine Decision។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment