អ៊ែនឌី និង ពេជ្រ អាវីហ្សា ថតរូបកម្មវិធីសម្ពោធ ហាង ឆយី យប់មិញ
ប្រភពពីស្ថាប័នព័ត៌មាន មួយ ដែលស្នើសុំមិនបញ្ចេញឈ្មោះបាននិយាយថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន Call មកស្ថាប័នលោកសួរនាំពាក់ព័ន្ធទៅនឹងអត្ថបទចុះផ្សាយនិយាយពីការ ថត Sexy ក្នុងនោះគេបានសួរនាំលោក ពីរូបថតទាំងនោះ ថាថតក្នុងគោលបំណងផ្សាយពាណិជ្ជកម្ម ឬមួយមានគោលបំណងផ្សេង។ លោកបានឆ្លើយតបថា រូបថតនោះ លោកទទួលបានពី Facebook ដែលពួកគេអនុញ្ញាតឱ្យចុះផ្សាយ។ លោកបញ្ជាក់ថា រូបថតទាំងនោះ ថតឡើងមិនមែនក្នុងគោលបំណងផ្សាយពាណិជ្ជកម្មនោះទេ គឺថតក្នុងគោលបំណងផ្សេង។ យ៉ាងណាក៏ដោយប្រភពនោះ មិនបានបញ្ជាក់ថា ក្រសួងនឹងចាត់វិធានការទៅលើរឿងនេះនៅពេលណា និងថ្ងៃណាឲ្យប្រាកដនៅឡើយទេ។
ពាក់ព័ន្ធ ទៅនឹងការត្រៀមកោះព្រមានពីសំណាក់រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះ តារាសម្ដែងសម្បូរមន្តស្នេហ៍ស្រីៗចោមរោម លោក អ៊ែនឌី បានឲ្យដឹងថា មកទល់នឹងពេលនេះ លោកមិនទាន់ទទួលបានព័ត៌មានពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកោះអញ្ជើញឱ្យចូលទៅជួបពាក់ព័ន្ធទៅនឹងការថត រូប Sexy ជាមួយពេជ្រ អាវីហ្សា នៅឡើយទេ។
ប៉ុន្តែនៅពេលសួរពាក់ ព័ន្ធនឹងរូបថត Sexy ដែលក្រសួងមានប្រតិកម្មនេះ លោក អេនឌី ប្រាប់ថា រូបថតនោះ លោកបានថត ជាមួយនឹងកញ្ញា ពេជ្រ អាវីហ្សា ជាង៣ឆ្នាំមកហើយ គឺតាំងតែពីនាង(ពេជ្រ អាវីហ្សា) នៅក្មេងមិនទាន់ល្បីម្ល៉េះ ហេតុអីទើបតែមានបញ្ហានាពេលនេះ។ ” រូបទាំងនោះ ខ្ញុំបានចុះផ្សាយច្រើននៅតាមទស្សនាវដ្ដី អង្គរធំ ទស្សនាវដ្ដីរុងរឿង និងទស្សនាវដ្ដីប្រជាប្រិយ យូរណាស់មកហើយគ្មានដែលមានបញ្ហាអ្វីកើតឡើងទេ “។
អេនឌី បន្តថា ”តាមពិតទៅ រូបថតនោះ នៅពេលថត គឺមានអាវកាកអីត្រឹមត្រូវណាស់ មិនដូចរូបដែលបានចេញផ្សាយឡើយ តែដោយសារខាងអ្នកកែរូប យកមកកែទើបរូបក្លាយជាយ៉ាងនេះ”។
តារា សំណាងបានត្រកងស្រីស្អាតរាបសិបនាក់រូបនេះ លើកឡើងថា រូបថតទាំងនេះ គឺលោក និងកញ្ញា ពេជ្រ អាវីហ្សា ថតទៅតាមការចង់បានពីម្ចាស់ Sponsor ដែលជាផលិតផលថែរក្សាស្បែករបស់អាមេរិក ទើបថតយ៉ាងនេះ មិនមែនក្នុងន័យអ្វីផ្សេងឡើយ ហើយប្រសិនណាបើ លោកចង់ថត Sexy និងបញ្ចេញអ្វីគ្រប់យ៉ាងពិតប្រាកដមែន មិនមែនថតបែរខ្នងបែបហ្នឹងទេ គឺថតចំពីមុខហើយ តែនេះដោយសារតែខាងម្ចាស់ Sponsor ជាអ្នកតម្រូវ។
ទោះជាយ៉ាង ណាក៏ដោយ ក្នុងន័យទទួលស្គាល់កំហុស តារាសម្ដែងរូបនេះ បញ្ជាក់ថាប្រសិនណាបើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះអញ្ជើញលោក និងកញ្ញា ពេជ្រ អាវីហ្សា ទៅព្រមានរឿងនេះពិតប្រាកដមែន លោកមានតែធ្វើតាមកោះហៅ និងធ្វើអ្វីដែលគួរប៉ុណ្ណោះ។
លោក អេនឌី បានសង្កត់ធ្ងន់ថា”បើគាត់ហៅសួរនាំលើរឿងនេះ ខ្ញុំមានតែសុំទោសគាត់ និងបងប្អូនដទៃទៀតប៉ុណ្ណោះ បើមានចំណុចខ្វះខាត ព្រោះខ្ញុំក៏មិនចង់ធ្វើរឿងនេះដែរ តែខាងអ្នក Sponsor គេតម្រូវបែបនេះ”។
ពាក់ព័ន្ធនឹងករណីនេះ ដែរ កញ្ញា ពេជ្រ អាវីហ្សា មិនអាចសុំការបកស្រាយលើរឿងនេះបានទេ ដោយទូរស័ព្ទរបស់នាងមិនអាចទាក់ទងបាន។
ប្រភពក្រសួងវប្បធម៌ដែល ស្នើសុំមិនបញ្ចេញឈ្មោះម្នាក់ បានប្រាប់ថា ក្រសួងរបស់លោកកំពុងតែពិនិត្យទៅលើករណីនេះមែន ប៉ុន្តែមិនទាន់សម្រេចថាម៉េចទេ គឺអ្វីៗកំពុងស្ថិតក្នុងការពិចារណា ក្នុងក្រុមការងាររបស់ក្រសួងនៅឡើយ។ ប្រសិនបើរកឃើញកំហុសបន្ថែម គឺក្រសួងនឹងចាត់វិធានភ្លាមតែម្តង សំដៅកុំឲ្យសកម្មភាពបែបនេះ កាន់តែរាល់ដាល ប៉ុន្តែពេលនេះ មិនមានការសម្រេចជាផ្លូវការនៅឡើយទេ។
ប្រសិនបើក្រសួងវប្បធម៌ ដែលជាងម៉ែឪលើសិល្បករ ចេញប្រតិកម្មពិតប្រាកដ ដោយកោះព្រមានលើករណីលោក អេនឌី និងពេជ្រ អាវីហ្សា ពិតមែន គឺជាករណីទី១ហើយ ដែលក្រសួងធ្វើកិច្ចការនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ តាមប្រភពលាក់មុខពីក្រសួងខាងលើ បានបញ្ជាក់ហើយថា មិនទាន់មានអ្វីជាផ្លូវការនៅឡើយ។ បើជាយ៉ាងនេះក្តី ទស្សនិកជនយល់ថា សិល្បករ គួរចេះកម្រិតដែនកំណត់នៃរូបថតសិចស៊ីបែបនេះ ដោយខ្លួនឯងទើបប្រសើរជាង ខុសហើយ ចាំសុំទោសជាក្រោយ៕
No comments:
Post a Comment