នៅក្នុងនោះ Windows 8 និង Windows RT ត្រូវបានក្រុមហ៊ុនជាដៃគូបាននាំយកទៅបំពាក់លើ device មានប្រមាណ ២៤០០ គ្រឿងដែលភាគច្រើនសុទ្ធតែឧបករណ៍ប្រើ touchsreen។
នាឱកាសនោះ លោក Tami Reller ត្រូវជាប្រធានផ្នែកទីផ្សារ និងហិរញ្ញវត្ថុរបស់ Microsoft ក៏បានលើកឡើងបន្តិចទាក់ទងនឹងប្រព័ន្ធប្រតិបត្តិការមិនទាន់ចេញរបស់ ខ្លួន Windows Blue ផងដែរថា OS ថ្មីនេះនឹងទទួលបានកំណែប្រែថ្មីបន្ថែមលើ Windows 8 ហើយនឹងចេញមិនឱ្យផុតឆ្នាំ២០១៣ នេះឡើយ។ ទន្ទឹមនោះក៏មានចចាមអារ៉ាមលើកឡើងថា Windows 8.1 (Windows Blue) នឹងមាន Start Button ឡើងវិញជាពុំខាន។
ចុះប្រិយមិត្តតើបានប្រើ Windows 8 ហើយឬនៅ និងមាន License ដែរឬទេ?
បន្តតាមដានព័ត៌មានបច្ចេកវិទ្យាថ្មីៗទៀត សូមចុចត្រង់នេះ …
No comments:
Post a Comment