FatelZaka
Thursday, May 16, 2013
Tuesday, May 7, 2013
Microsoft ថ្មីៗនេះបានប្រកាសពីតួលេខចែកចាយ license Windows 8 របស់ខ្លួនថា មកដល់ពេលនេះក្រុមហ៊ុនលក់បាន ១០០លាន license ហើយ។
Surface Pro
ទាំង
១០០ លាន license នេះបានរួមបញ្ចូលទាំង license ប្រព័ន្ធប្រតិបត្តិការ
Windows 8 ដែលភ្ជាប់ជាមួយកុំព្យូទ័រ និង tablet ចេញថ្មីៗរួចជាស្រេច
បូករួមទាំងអ្នកប្រើប្រាស់ update ពី OS ចាស់ៗឡើងទៅផងដែរ។
តួលេខដែលក្រុមហ៊ុនបានបូកសរុបឃើញនេះ មានការកើនឡើង ៤០លាន license បើធៀបកាលពីខែមករាដើមឆ្នាំ២០១៣ មានត្រឹម ៦០ license។
នៅក្នុងនោះ Windows 8 និង Windows RT ត្រូវបានក្រុមហ៊ុនជាដៃគូបាននាំយកទៅបំពាក់លើ device មានប្រមាណ ២៤០០ គ្រឿងដែលភាគច្រើនសុទ្ធតែឧបករណ៍ប្រើ touchsreen។
នាឱកាសនោះ លោក Tami Reller ត្រូវជាប្រធានផ្នែកទីផ្សារ និងហិរញ្ញវត្ថុរបស់ Microsoft ក៏បានលើកឡើងបន្តិចទាក់ទងនឹងប្រព័ន្ធប្រតិបត្តិការមិនទាន់ចេញរបស់ ខ្លួន Windows Blue ផងដែរថា OS ថ្មីនេះនឹងទទួលបានកំណែប្រែថ្មីបន្ថែមលើ Windows 8 ហើយនឹងចេញមិនឱ្យផុតឆ្នាំ២០១៣ នេះឡើយ។ ទន្ទឹមនោះក៏មានចចាមអារ៉ាមលើកឡើងថា Windows 8.1 (Windows Blue) នឹងមាន Start Button ឡើងវិញជាពុំខាន។
ចុះប្រិយមិត្តតើបានប្រើ Windows 8 ហើយឬនៅ និងមាន License ដែរឬទេ?
បន្តតាមដានព័ត៌មានបច្ចេកវិទ្យាថ្មីៗទៀត សូមចុចត្រង់នេះ …

Friday, August 17, 2012
ក្រសួងវប្បធម៌ គ្រោងកោះព្រមាន អ៊ែនឌី និង អាវីហ្សា រឿងរូបថត Sexy
តាមប្រភពមួយបានឲ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងនឹងកោះព្រមានតារាសម្ដែងពីររូបគឺ លោក អ៊ែនឌី
និងកញ្ញា ពេជ្រ អាវីហ្សា ពាក់ព័ន្ធទៅនឹងពួកគេបានរំលេចរូបភាព
Sexy ចុះផ្សាយលើទំព័រទស្សនាវដ្ដី និងកាសែតនានា
ដែលមើលទៅមានលក្ខណៈហួសហេតុពេក។
ការ
ត្រៀមកោះព្រមានតារាទាំងពីរពីសំណាក់ក្រសួងវប្បធម៌
និងវិចិត្រសិល្បៈនេះ
បានលេចឡើងបន្ទាប់ពីសារព័ត៌មានក្នុងស្រុកធំមួយបានចុះផ្សាយ
អត្ថបទនិយាយពីកញ្ញា ពេជ្រ អាវីហ្សា ថតអាក្រាតជាមួយលោក អ៊ែនឌី
ត្រូវរងការរិះគន់។ ព័ត៌មាននោះបានទៅដល់ដៃ ក្រសួងវប្បធម៌
ហើយត្រូវបានថ្នាក់ដឹកនាំក្រសួងនេះ
បានកោះអញ្ជើញមន្ត្រីពាក់ព័ន្ធនានាចូលប្រជុំដើម្បីនិយាយពីរឿង
តារាសម្ដែងទាំងពីរថតរូបបែបនេះ។
ប្រភពពីស្ថាប័នព័ត៌មាន មួយ ដែលស្នើសុំមិនបញ្ចេញឈ្មោះបាននិយាយថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន Call មកស្ថាប័នលោកសួរនាំពាក់ព័ន្ធទៅនឹងអត្ថបទចុះផ្សាយនិយាយពីការ ថត Sexy ក្នុងនោះគេបានសួរនាំលោក ពីរូបថតទាំងនោះ ថាថតក្នុងគោលបំណងផ្សាយពាណិជ្ជកម្ម ឬមួយមានគោលបំណងផ្សេង។ លោកបានឆ្លើយតបថា រូបថតនោះ លោកទទួលបានពី Facebook ដែលពួកគេអនុញ្ញាតឱ្យចុះផ្សាយ។ លោកបញ្ជាក់ថា រូបថតទាំងនោះ ថតឡើងមិនមែនក្នុងគោលបំណងផ្សាយពាណិជ្ជកម្មនោះទេ គឺថតក្នុងគោលបំណងផ្សេង។ យ៉ាងណាក៏ដោយប្រភពនោះ មិនបានបញ្ជាក់ថា ក្រសួងនឹងចាត់វិធានការទៅលើរឿងនេះនៅពេលណា និងថ្ងៃណាឲ្យប្រាកដនៅឡើយទេ។
ពាក់ព័ន្ធ ទៅនឹងការត្រៀមកោះព្រមានពីសំណាក់រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះ តារាសម្ដែងសម្បូរមន្តស្នេហ៍ស្រីៗចោមរោម លោក អ៊ែនឌី បានឲ្យដឹងថា មកទល់នឹងពេលនេះ លោកមិនទាន់ទទួលបានព័ត៌មានពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកោះអញ្ជើញឱ្យចូលទៅជួបពាក់ព័ន្ធទៅនឹងការថត រូប Sexy ជាមួយពេជ្រ អាវីហ្សា នៅឡើយទេ។
ប៉ុន្តែនៅពេលសួរពាក់ ព័ន្ធនឹងរូបថត Sexy ដែលក្រសួងមានប្រតិកម្មនេះ លោក អេនឌី ប្រាប់ថា រូបថតនោះ លោកបានថត ជាមួយនឹងកញ្ញា ពេជ្រ អាវីហ្សា ជាង៣ឆ្នាំមកហើយ គឺតាំងតែពីនាង(ពេជ្រ អាវីហ្សា) នៅក្មេងមិនទាន់ល្បីម្ល៉េះ ហេតុអីទើបតែមានបញ្ហានាពេលនេះ។ ” រូបទាំងនោះ ខ្ញុំបានចុះផ្សាយច្រើននៅតាមទស្សនាវដ្ដី អង្គរធំ ទស្សនាវដ្ដីរុងរឿង និងទស្សនាវដ្ដីប្រជាប្រិយ យូរណាស់មកហើយគ្មានដែលមានបញ្ហាអ្វីកើតឡើងទេ “។
អេនឌី បន្តថា ”តាមពិតទៅ រូបថតនោះ នៅពេលថត គឺមានអាវកាកអីត្រឹមត្រូវណាស់ មិនដូចរូបដែលបានចេញផ្សាយឡើយ តែដោយសារខាងអ្នកកែរូប យកមកកែទើបរូបក្លាយជាយ៉ាងនេះ”។
តារា សំណាងបានត្រកងស្រីស្អាតរាបសិបនាក់រូបនេះ លើកឡើងថា រូបថតទាំងនេះ គឺលោក និងកញ្ញា ពេជ្រ អាវីហ្សា ថតទៅតាមការចង់បានពីម្ចាស់ Sponsor ដែលជាផលិតផលថែរក្សាស្បែករបស់អាមេរិក ទើបថតយ៉ាងនេះ មិនមែនក្នុងន័យអ្វីផ្សេងឡើយ ហើយប្រសិនណាបើ លោកចង់ថត Sexy និងបញ្ចេញអ្វីគ្រប់យ៉ាងពិតប្រាកដមែន មិនមែនថតបែរខ្នងបែបហ្នឹងទេ គឺថតចំពីមុខហើយ តែនេះដោយសារតែខាងម្ចាស់ Sponsor ជាអ្នកតម្រូវ។
ទោះជាយ៉ាង ណាក៏ដោយ ក្នុងន័យទទួលស្គាល់កំហុស តារាសម្ដែងរូបនេះ បញ្ជាក់ថាប្រសិនណាបើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះអញ្ជើញលោក និងកញ្ញា ពេជ្រ អាវីហ្សា ទៅព្រមានរឿងនេះពិតប្រាកដមែន លោកមានតែធ្វើតាមកោះហៅ និងធ្វើអ្វីដែលគួរប៉ុណ្ណោះ។
លោក អេនឌី បានសង្កត់ធ្ងន់ថា”បើគាត់ហៅសួរនាំលើរឿងនេះ ខ្ញុំមានតែសុំទោសគាត់ និងបងប្អូនដទៃទៀតប៉ុណ្ណោះ បើមានចំណុចខ្វះខាត ព្រោះខ្ញុំក៏មិនចង់ធ្វើរឿងនេះដែរ តែខាងអ្នក Sponsor គេតម្រូវបែបនេះ”។
ពាក់ព័ន្ធនឹងករណីនេះ ដែរ កញ្ញា ពេជ្រ អាវីហ្សា មិនអាចសុំការបកស្រាយលើរឿងនេះបានទេ ដោយទូរស័ព្ទរបស់នាងមិនអាចទាក់ទងបាន។
ប្រភពក្រសួងវប្បធម៌ដែល ស្នើសុំមិនបញ្ចេញឈ្មោះម្នាក់ បានប្រាប់ថា ក្រសួងរបស់លោកកំពុងតែពិនិត្យទៅលើករណីនេះមែន ប៉ុន្តែមិនទាន់សម្រេចថាម៉េចទេ គឺអ្វីៗកំពុងស្ថិតក្នុងការពិចារណា ក្នុងក្រុមការងាររបស់ក្រសួងនៅឡើយ។ ប្រសិនបើរកឃើញកំហុសបន្ថែម គឺក្រសួងនឹងចាត់វិធានភ្លាមតែម្តង សំដៅកុំឲ្យសកម្មភាពបែបនេះ កាន់តែរាល់ដាល ប៉ុន្តែពេលនេះ មិនមានការសម្រេចជាផ្លូវការនៅឡើយទេ។
ប្រសិនបើក្រសួងវប្បធម៌ ដែលជាងម៉ែឪលើសិល្បករ ចេញប្រតិកម្មពិតប្រាកដ ដោយកោះព្រមានលើករណីលោក អេនឌី និងពេជ្រ អាវីហ្សា ពិតមែន គឺជាករណីទី១ហើយ ដែលក្រសួងធ្វើកិច្ចការនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ តាមប្រភពលាក់មុខពីក្រសួងខាងលើ បានបញ្ជាក់ហើយថា មិនទាន់មានអ្វីជាផ្លូវការនៅឡើយ។ បើជាយ៉ាងនេះក្តី ទស្សនិកជនយល់ថា សិល្បករ គួរចេះកម្រិតដែនកំណត់នៃរូបថតសិចស៊ីបែបនេះ ដោយខ្លួនឯងទើបប្រសើរជាង ខុសហើយ ចាំសុំទោសជាក្រោយ៕

អ៊ែនឌី និង ពេជ្រ អាវីហ្សា ថតរូបកម្មវិធីសម្ពោធ ហាង ឆយី យប់មិញ

Sunday, July 22, 2012
បញ្ហាសម្រស់របស់តារាកូរ៉េខាងត្បូង
តារាស្រីកូរ៉េខាងត្បូប្រមាណជា ៦០% មានការមិនពេញចិត្ត ខណៈដែលរូបថតកាលពីកុមារ
ភាព ឬរូបថតក្នុងកម្មវិធីសប្បាយរបស់ខ្លួន ត្រូវបានបង្ហោះនៅលើអ៊ីនធើរណែត ដែលបាន
ក្លាយជាប្រធានបទសំខាន់សម្រាប់ការជជែកនៅលើបណ្ដាញសង្គមនានា។ Kim Nam Joo ក៏
ជាភ័ក្ដុតាងមួយក្នុងការបញ្ចេញរូបថតចាស់របស់ខ្លួន។ តារាស្រីល្បីឈ្មោះរូបនេះក៏ធ្លាប់បាន
ដាក់ពាក្យប្ដឹង ប្រឆាំងនឹងទស្សនាវដ្ដីមួយដែលបានចុះផ្សាយរូបថតចាស់របស់ខ្លួនដោយមិន
មានការយល់ព្រមពីនាង។

Lee Da Hae ត្រូវបានអ្នកលេងអ៊ីនធើរណែតរកឃើញថ្មីៗនេះបំផុត ជាមួយនឹងភ័ស្ដុតាង
ជាក់ស្ដែងដែលអោយដឹងថា ស្រីស្អាតរូបនេះបានកែសម្ផស្សជាច្រើនដង
បច្ចុប្បន្ន តារាកូរ៉េខាងត្បូងស្ទើរតែទាំងអស់ កំពុងមានការបារម្ភ ខណៈដែលកាសែតមួយចំនួន
បានចុះផ្សាយពីរូបថតចាស់ៗរបស់ក្រុមតារាល្បីៗនៅកូរ៉េ ដោយបានភ្ជាប់ពួកគេទៅនឹងក្រុម
តារាមានមន្ដស្នេហ៍ដោយសារ "កាំបិត" ក្នុងនោះក៏មាន Han Ye Seul , Lee Da Hae និង Park
Min Young ផងដែរ។ ចំណែក Tiffany របស់ SNSD វិញ ថ្លែងថា ៖ ក្រុម SNSD ពុំមានអ្នកណា
មួយអាចគិចបានពីការរិះគន់ផ្នែកសម្ផស្ស ពីក្រុមអ្នកលេងអ៊ីនធើរណែត ប្រការនេះបានធ្វើ
អោយពួកនាងមិនសប្បាយចិត្ត។

Tiffany (SNSD) មិនសប្បាយចិត្តខណៈពេលសមាជិក SNSD ទាំងអស់ត្រូវបានរិះ
គន់ថា បានកែសម្ផស្ស

តារាវែងក្មេង UEE ក៏បានកែសម្ផស្ស
ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមអ្នកដែលត្រូវឈឺក្បាលដោយសាររឿងកែសម្ផស្ស ក៏
មាន ស្រីស្អាតជាច្រើនត្រូវបានគេសរសើរមិនដាច់ពីមាត់ ចំពោះសម្រស់ពីក្មេងរបស់ពួកគេ។
រង្វង់ទី ២ ៖ ក្បាលពោះមានខ្លាញ់បន្ដិចគឺ...ចប់!
Tae Yeon(SNSD) ភ្ញាក់ផ្អើលនៅពេលកាសែតចិននាំគ្នារិះគន់ទៅលើរង្វង់ទី ២ របស់នាងកាល
ពីពេលនាងបានទៅសំដែងនៅសៀងហៃ។ ក្នុងសំលៀកបំពាក់បង្ហាញក្បាលពោះ Tae Yeon
ត្រូវបានរិះគន់ថា មានខ្លាញ់ច្រើននៅក្បាលពោះ។ ការរិះគន់នេះក៏ចាប់ផ្ដើមកើតឡើងជាបន្ដ
បន្ទាប់។
Go Hara (Kara) ក៏ស្ថិតក្រោមការរិះគន់ខាងលើនេះដែរ នៅពេលរូបថតផ្សាយពាណិជ្ជកម្ម
របស់នាងត្រូវបានគេយល់ថា មានក្បាលពោះធំ។ ពេលនោះ មានការអះអាងពីក្រុមអ្នកលេង
អ៊ីនធើរណែតថា នាងជាមនុស្សបោកប្រាស់ ដោយសារនាងធ្លាប់បាននិយាយថា រង្វង់ចង្កេះ
របស់ខ្លួនប្រមាណជា ៥២សម ប៉ុណ្ណោះ។ ក្រោយមក នាងក៏ត្រូវបញ្ចេញសម្លេងបដិសេធ។
ករណីនេះក៏បានកើតឡើងចំពោះសមាជិក Kara ផងដែរ នោះគឺ Yoong Eun Hye។
ជើងវែង៖ ស្រស់ស្អាតនៅក្នុងរូបថតផ្សាយពាណិជ្ជកម្មក៏ជាកំហុសមួយ
ជើងវែង រាងមានស្ដង់ដា គឺជាប្រការសំខាន់ដំបូងសម្រាប់ក្រុមចម្រៀង អ្នកសំដែងនៃប្រទេស
កូរ៉េខាងត្បូង។ ទោះជាយ៉ាងណាក៏ដោយ វាក៏មានការលើកលែងនោះដែរ។ Song Hye Kyo
Kim Tae Hee និង BoA បើទោះជាមានភាពល្បីល្បាញ ប៉ុន្ដែពួកនាងក៏ត្រូវបានគេរិះគន់ចុះ
ឡើង ដោយសារតែជើងខ្លី និងត្រូវបានយល់ថាតឿ ខណៈដែលពួកនាងមានកំពស់មិនដល់
១,៦០ម។
ក្រុមអ្នករិះគន់កាន់តែមិនសប្បាយចិត្ត នៅពេលដែលក្រុមស្រីស្អាតមានជើង "ក្លែងក្លាយ"
ដោយប្រើប្រាស់បច្ចេកវិទ្យា PS ។ ដោយសារតែចង់បង្កើនកំពស់របស់ខ្លួន ពួកតារាស្រស់
ស្អាតក៏ត្រូវបានគេ "ជេរ" ថាបានបោកប្រាស់សាធារណជន។
ចំនុចមិនល្អនៅលើរាងកាយ៖ តូចតែពិបាករលង
តារាប្រមាណជា ១០% ខណៈពេលត្រូវបានសួរ ពួកនាងឆ្លើយថា ខ្លួនតែងមានការព្រួយបារម្ភ
នៅពេលឈរនៅចំពោះមុខហ្វូងមនុស្ស ព្រោះតែខ្លាចកន្លែងរសើបរបស់ខ្លួនត្រូវបានគេថត និង
ហ្ស៊ូមធំ។
ស្លៀកពាក់បង្កអារម្មណ៍មិនល្អ ៖ គុណវិបត្តិមួយ ដាច់ខាតត្រូវតែចៀសវាង
ក្រៅពីកត្តារូបសម្បតិ សំលៀកបំពាក់របស់ពួកតារាក៏ជាបញ្ហាទីពីរ ដែលត្រូវបានវាយតម្លៃ
យ៉ាងម៉ត់ចត់។ រ៉ូបខ្លី ឬការបង្កើតបញ្ហា "លេចប្រដាប់សំខាន់" ដោយអចេតនា គឺសុទ្ធតែត្រូវ
បានគេយល់ថា "មានចេតនាចង់បង្ហាញរបស់"៕

Soo Young (SNSD)

Saturday, July 21, 2012
Thursday, July 19, 2012
ន័រតុន ប្រគល់រង្វាន់និងវិញ្ញាបនបត្រដល់និស្សិតឆ្នើមផ្នែកIT
ពិធីប្រគល់រង្វាន់និងវិញ្ញាបនបត្រដល់និស្សិតឆ្នើមក្នុងការសរសេរកម្មវិធី (Software) ដែលបានចូលរួមប្រកួតប្រជែងពិព័រណ៍ស្នាដៃនិស្សិត ប្រចាំ
ឆ្នាំ២០១១-២០១២
ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័ររបស់និស្សិតសិក្សានៅសាកលវិទ្យាល័យ
ន័រតុន
បានប្រព្រឹត្តិធ្វើកាលពីរសៀលថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះនៅ
សាកលវិទ្យាល័យន័រតុនជ្រោយចង្វារ។
ពិធី
នេះមានការចូលរួមពីសាស្ត្រាចារ្យ
គណៈគ្រប់គ្រងនិងសិស្សនិស្សិតយ៉ាងច្រើនកុះករមកពីគ្រប់ជំនាន់ផ្នែក
ព័ត៌មានវិទ្យារបស់សាកលវិទ្យាល័យ។ ក្រៅពីនិស្សិតឆ្នើមដែលជាប់ជយលាភី
បានឡើងបង្ហាញចំណាប់អារម្មណ៍ទាក់ទិនការប្រកួតនិងស្នាដៃដែលខ្លួន
សម្រេចបាន
គណៈគ្រប់គ្រងរួមជាមួយនិស្សិតជំនាន់មុនៗដែលធ្លាប់បានសាងសមិទ្ធផល
ដ៏លេចធ្លោមួយចំនួននៅក្នុងសាលា
ក៏បានចូលរួមចែករំលែកបទពិសោធន៍លើការសិក្សាក៏ដូចជាការអនុវត្ត
ការងារដល់សិស្សនិស្សិតដែលបានចូលរួមនាឱកាសនោះផងដែរ។
ការ
ប្រកួតប្រជែងពិព័រណ៍ស្នាដៃនិស្សិតប្រចាំឆ្នាំ ២០១១-២០១២
និស្សិតដែលជាប់ជយលាភីផ្នែកឆ្នាំទីពីរគឺ លេខ ១
បានទៅលើនិស្សិតឡុង ប៊ុនលី និងខាន់ សុវណ្ណសោភា
សម្រាប់ការសរសេរកម្មវិធី Food Order Assistant។ លេខ ២
បានទៅលើនិស្សិត សេង ចាន់អៀ និងទូច ឈុំកល្យាណ
ក្នុងការបង្កើតកម្មវិធី K-Music System និងលេខ ៣ បានទៅលើនិស្សិត ហ៊ី
ហាងសេងនិងហ៊ាន វណ្ណៈ សម្រាប់ការបង្កើត Hotel Management System។
សម្រាប់ និស្សិតដែលជាប់ជយលាភីសម្រាប់ផ្នែកឆ្នាំទីបីនិងទីបួន លេខ ១ បានទៅលើនិស្សិតលឹម ពេញលេញ និងសេដ្ឋា ពិសិដ្ឋក្នុងការបង្កើតកម្មវិធី Food Ordering។ លេខ ២ បានទៅលើ Coffee Products Online Shopping របស់និស្សិតថោង ហេងកុសល និងលាង ម៉េងលី។ ចំណែកលេខ ៣ បានទៅលើនិស្សិតកាំង ម៉េងលាង និងសាយ គួង សម្រាប់ការបង្កើត University Search Engine Decision។

Subscribe to:
Comments (Atom)